7 ស្រ្ដីទាំងនោះរៀនរហូត ប៉ុន្ដែនៅតែមិនអាចស្គាល់សេចក្ដីពិតបានឡើយ
8 គឺដូចដែលយ៉ានេស និងយ៉ាមប្រេសបានប្រឆាំងនឹងលោកម៉ូសេជាយ៉ាងណា អ្នកទាំងនោះក៏ប្រឆាំងនឹងសេចក្ដីពិតជាយ៉ាងនោះដែរ គំនិតរបស់ពួកគេខូចអស់ហើយ រីឯជំនឿរបស់ពួកគេគ្មានប្រយោជន៍ឡើយ។
9 ពួកគេទៅមុខទៀតមិនបានឆ្ងាយឡើយ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្ដីល្ងង់ខ្លៅរបស់ពួកគេយ៉ាងច្បាស់ដូចជាសេចក្ដីល្ងង់ខ្លៅរបស់យ៉ានេស និងយ៉ាមប្រេសដែរ។
10 រីឯអ្នកវិញ អ្នកបានស្គាល់អំពីសេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយាប្រព្រឹត្ដ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ
11 ព្រមទាំងការបៀតបៀន និងការរងទុក្ខលំបាកដែលបានកើតឡើងចំពោះខ្ញុំនៅក្រុងឤន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្រ្តា គឺខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនយ៉ាងខ្លាំង ប៉ុន្ដែព្រះអម្ចាស់បានសង្គ្រោះខ្ញុំពីសេចក្តីទាំងអស់នោះ
12 ហើយអស់អ្នកដែលចង់រស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ ក៏នឹងត្រូវគេបៀតបៀនដែរ
13 រីឯមនុស្សអាក្រក់ និងពួកបោកប្រាសវិញនឹងកាន់តែអាក្រក់ទៅៗ ទាំងបោកបញ្ឆោតគេ ហើយខ្លួនឯងក៏ចាញ់បោកគេដែរ