២ ធីម៉ូថេ 3:9-15 KCB

9 ពួកគេ​ទៅ​មុខ​ទៀត​មិន​បាន​ឆ្ងាយ​ឡើយ​ ដ្បិត​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​ល្ងង់​ខ្លៅ​របស់​ពួកគេ​យ៉ាង​ច្បាស់​ដូច​ជា​សេចក្ដី​ល្ងង់​ខ្លៅ​របស់​យ៉ានេស​ និង​យ៉ាមប្រេស​ដែរ។​

10 រីឯ​អ្នក​វិញ​ អ្នក​បាន​ស្គាល់​អំពី​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ កិរិយា​ប្រព្រឹត្ដ​ គោល​បំណង​ ជំនឿ​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​ស្រឡាញ់​ ការ​ស៊ូទ្រាំ​

11 ព្រមទាំង​ការ​បៀតបៀន​ និង​ការ​រងទុក្ខ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្រុង​ឤន់ទីយ៉ូក​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​លីស្រ្តា​ គឺ​ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន​យ៉ាង​ខ្លាំង‍​ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ពី​សេចក្តី​ទាំង​អស់​នោះ​

12 ហើយ​អស់​អ្នក​ដែល​ចង់​រស់នៅ​ដោយ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ក៏​នឹង​ត្រូវ​គេ​បៀតបៀន​ដែរ​

13 រីឯ​មនុស្ស​អាក្រក់​ និង​ពួក​បោកប្រាស​វិញ​នឹង​កាន់​តែ​អាក្រក់​ទៅ‍ៗ​ ទាំង​បោកបញ្ឆោត​គេ​ ហើយ​ខ្លួន​ឯង​ក៏​ចាញ់​បោក​គេ​ដែរ​

14 ប៉ុន្តែ​អ្នក​វិញ​ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន​ និង​ជឿ​ប្រាកដ​ដោយ​ដឹង​ថា​ អ្នក​បាន​រៀន​ពី​អ្នកណា​

15 ហើយ​អ្នក​បាន​ស្គាល់​បទ​គម្ពីរ​បរិសុទ្ធ​តាំង​ពី​តូច​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​