12 រីឯលោកទីឃីកុសវិញ ខ្ញុំបានចាត់ឲ្យទៅឯក្រុងអេភេសូរ។
13 ពេលអ្នកមក សូមយកអាវធំដែលខ្ញុំទុកនឹងលោកការពូសនៅក្រុងទ្រអាសមកជាមួយផង ព្រមទាំងសៀវភៅទាំងឡាយដែរ ជាពិសេសសៀវភៅធ្វើពីស្បែក។
14 លោកអ័លេក្សានត្រុសជាជាងស្ពាន់បានប្រព្រឹត្តអាក្រក់ច្រើនណាស់មកលើខ្ញុំ ព្រះអម្ចាស់នឹងសងដល់គាត់តាមអំពើដែលគាត់បានប្រព្រឹត្តមិនខាន
15 ចូរអ្នកប្រយ័ត្ននឹងគាត់ដែរចុះ ដ្បិតគាត់ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីដែលយើងប្រកាស។
16 ពេលដែលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាគាំទ្រខ្ញុំទេ គឺពួកគេបានបោះបង់ខ្ញុំចោលទាំងអស់គ្នា សូមកុំឲ្យពួកគេជាប់ទោសដោយសារការនោះឡើយ។
17 ប៉ុន្ដែព្រះអម្ចាស់បានគង់ជាមួយខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យដំណឹងល្អបានប្រកាសសព្វគ្រប់ និងដើម្បីឲ្យសាសន៍ដទៃទាំងអស់បានឮតាមរយៈខ្ញុំ ហើយព្រះអង្គបានសង្គ្រោះខ្ញុំឲ្យរួចពីមាត់តោ។
18 ព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយព្រះអង្គនឹងនាំខ្ញុំចូលទៅក្នុងនគរស្ថានសួគ៌របស់ព្រះអង្គដោយសុវត្ថិភាព សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។