4 ខ្ញុំត្រេកអរខ្លាំងណាស់ ដោយបានឃើញកូនៗមួយចំនួនរបស់លោកស្រីប្រព្រឹត្ដតាមសេចក្ដីពិតស្របតាមបញ្ញត្ដិដែលយើងបានទទួលពីព្រះវរបិតាមក។
5 ឥឡូវនេះ លោកស្រីអើយ! ខ្ញុំសុំលោកស្រីថា យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំមិនមែនសរសេរបញ្ញត្ដិមួយថ្មីសម្រាប់លោកស្រីទេ ប៉ុន្ដែជាបញ្ញត្ដិដែលយើងមានតាំងពីដើមដំបូងមក។
6 នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងត្រូវប្រព្រឹត្ដតាមបញ្ញត្ដិរបស់ព្រះអង្គ ហើយនេះជាបញ្ញត្ដិ គឺអ្នករាល់គ្នាត្រូវរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក
7 ព្រោះមានជនបោកប្រាស់ជាច្រើនបានចេញទៅក្នុងលោកិយនេះ ជាពួកអ្នកដែលមិនព្រមទទួលស្គាល់ថា ព្រះយេស៊ូគ្រិស្ដបានយាងមកក្នុងសាច់ឈាមទេ គឺអ្នកនោះហើយជាជនបោកប្រាស់ ហើយជាអ្នកប្រឆាំងព្រះគ្រិស្ដ។
8 ចូរអ្នករាល់គ្នាប្រយ័ត្ន ដើម្បីកុំឲ្យអ្នករាល់គ្នាបាត់បង់អ្វីដែលយើងបានធ្វើនោះ គឺឲ្យទទួលបានរង្វាន់ដ៏ពេញលេញវិញ។
9 អស់អ្នកដែលទៅហួស ហើយមិននៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ នោះគ្មានព្រះជាម្ចាស់ទេ ប៉ុន្ដែអ្នកណាដែលនៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។
10 បើអ្នកណាមកឯអ្នករាល់គ្នា ប៉ុន្ដែមិនបាននាំសេចក្ដីបង្រៀននេះមកទេ ចូរកុំទទួលគេមកក្នុងផ្ទះ ឬជម្រាបសួរគេឡើយ