13 លោកបូអូសក៏យកនាងរស់មកធ្វើជាភរិយា ហើយក្រោយមក ព្រះអម្ចាស់បានប្រោសប្រទានឲ្យនាងមានផ្ទៃពោះ សម្រាលបានកូនប្រុសមួយ។
14 ពួកស្ត្រីនៅភូមិបេថ្លេហិមពោលទៅកាន់នាងណាអូមីថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រោសប្រទានឲ្យអ្នកមានចៅប្រុសមួយសម្រាប់ថែរក្សាអ្នក!។ សូមឲ្យចៅរបស់អ្នកមានឈ្មោះល្បីល្បាញ ក្នុងស្រុកអ៊ីស្រាអែល
15 ចៅនេះនឹងធ្វើឲ្យជីវិតអ្នកមានសុភមង្គលឡើងវិញ ហើយជួយថែរក្សាអ្នកនៅពេលចាស់ជរាផង ដ្បិតក្មេងនេះបានកើតពីកូនប្រសាដែលស្រឡាញ់អ្នក។ នាងនេះប្រសើរជាងកូនប្រុសប្រាំពីរនាក់ទៅទៀត»។
16 នាងណាអូមីក៏យកចៅមកបី ហើយចិញ្ចឹមបីបាច់តរៀងទៅ។
17 ពួកស្ត្រីដែលនៅជិតខាងនាំគ្នាពោលថា៖ «នាងណាអូមីមានកូនប្រុសមួយ!»។ ពួកគេហៅកូននោះថា «អូបេដ»។ លោកអូបេដនេះហើយ ដែលត្រូវជាឪពុកលោកអ៊ីសាយ ហើយលោកអ៊ីសាយជាបិតារបស់ព្រះបាទដាវីឌ។
18 នេះជាពូជពង្សលោកពេរេស: លោកពេរេសបង្កើតលោកហេតស្រុន
19 លោកហេតស្រុនបង្កើតលោករ៉ាម លោករ៉ាមបង្កើតលោកអមីណាដាប់