ហាកាយ 2:16-22 KHSV

16 អ្នក​រាល់​គ្នា​ទៅ​ជង្រុក​បម្រុង​នឹង​កើប​ស្រូវ​ម្ភៃ​ថាំងនោះ​ឃើញ​មាន​តែ​ដប់​ថាំង​ទេ។អ្នក​រាល់​គ្នា​ទៅ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរដើម្បី​ដួស​យក​ស្រា​ហា‌សិប​ធុងនោះ​ឃើញ​មាន​តែ​ម្ភៃ​ធុង​ប៉ុណ្ណោះ។

17 យើង​បាន​ធ្វើ​ឲ្យ​ដំណាំ​របស់​អ្នក​រាល់​គ្នាខូច​ខាត ស្រូវ​អ្នក​រាល់​គ្នា​ស្កកមាន​ក្រា​ស៊ី និង​មាន​ព្រឹល​ធ្លាក់​មក​បំផ្លាញ​អស់ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​វិល​មក​រកយើង​វិញ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18 ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែលកើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួនគឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ចូរ​សង្កេត​មើល​ចុះ!

19 នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេសូម្បី​តែ​ចម្ការ​ទំពាំង‌បាយជូរដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវក៏​មិន​ផ្ដល់​ភោគ​ផល​អ្វី​ដែរ។ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅយើង​នឹង​ឲ្យ​ពរអ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន។

20 នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖

21 ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​ទេសា‌ភិបាល​របស់អាណា‌ខេត្ត​យូដា​ថា:យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី​កក្រើក

22 យើង​នឹង​ទម្លាក់​ស្ដេច​របស់​នគរ​ទាំង‌ឡាយយើង​នឹង​កម្ទេច​កម្លាំង​របស់​ប្រជា‌ជាតិ​នានា។យើង​នឹង​រំលំ​រទេះ​ចំបាំងព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។យើង​នឹង​ផ្ដួល​សេះ ព្រម​ទាំង​អ្នក​ជិះបង‌ប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។