4 ឥឡូវនេះ សូរ៉ូបាបិលអើយចូរមានចិត្តក្លាហានឡើង!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។មហាបូជាចារ្យយេសួរជាកូនរបស់លោកយ៉ូសាដាកអើយចូរមានចិត្តក្លាហានឡើង!ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយចូរមានចិត្តក្លាហានឡើង!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ចូរនាំគ្នាធ្វើការទៅដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
5 ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយអ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីបដូច្នេះ កុំខ្លាចអ្វីឡើយ!»។
6 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«បន្តិចទៀត យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីព្រមទាំងសមុទ្រ និងដីគោក កក្រើក។
7 យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិទាំងអស់នឹងហូរចូលមកក្នុងដំណាក់របស់យើងហើយយើងនឹងធ្វើឲ្យដំណាក់នេះបានថ្កុំថ្កើងរុងរឿងនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
8 ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
9 សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើងជាងសិរីរុងរឿងរបស់ដំណាក់កាលពីជំនាន់មុនទៅទៀត។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។នៅកន្លែងនេះ យើងនឹងផ្ដល់ឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
10 នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីហាកាយដូចតទៅ: