អែសរ៉ា 1:8-11 KHSV

8 ព្រះចៅ​ស៊ីរូស​បញ្ជា​ឲ្យ​លោក​មីត្រា‌ដាត ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ យក​របស់​ទាំង​នោះ​ប្រគល់​ជូន​លោក​សេស‌បាសារ ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា។

9 គ្រឿង​បរិក្ខារ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ចាន​មាស​ចំនួន​សាម‌សិប ចាន​ប្រាក់​ចំនួន​មួយ​ពាន់ កាំបិត​ចំនួន​ម្ភៃ​ប្រាំ​បួន

10 ពែង​មាស​ចំនួន​សាម‌សិប ពែង​ប្រាក់​គុណ‌ភាព​លេខ​ពីរ​ចំនួន​បួន​រយ​ដប់ និង​វត្ថុ​ផ្សេងៗ​ទៀត​ចំនួន​មួយ​ពាន់។

11 សរុប​ទាំង​អស់​វត្ថុ​ធ្វើ​ពី​មាស និង​ប្រាក់ មាន​ចំនួន​ប្រាំ​ពាន់​បួន​រយ។ លោក​សេស‌បាសារ​បាន​នាំ​វត្ថុ​ទាំង​នោះ​ទៅ​ជា​មួយ នៅ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជាប់​ជា​ឈ្លើយ ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។