49 ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!
50 ទ្រង់មានព្រះហឫទ័យមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ
51 ទ្រង់បានសម្តែងឫទ្ធិបារមីកំចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
52 ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែងហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។
53 ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លានហើយបណ្ដេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដោយដៃទទេ។
54 ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា
55 ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ»។