លូកា 15:23-29 KHSV

23 ចូរ​យក​កូន​គោ​ដែល​យើង​បាន​បំប៉ន​ទុក មក​កាប់​ជប់‌លៀង​ឲ្យ​សប្បាយ​ចុះ

24 ដ្បិត​កូន​ខ្ញុំ​នេះ​បាន​ស្លាប់​ទៅ​ហើយ តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ គេ​នាំ​គ្នា​ជប់‌លៀង​យ៉ាង​សប្បាយ។

25 ពេល​នោះ កូន​ច្បង​នៅ​ឯ​ចម្ការ។ កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ត្រី និង​ចម្រៀង​របាំ

26 គាត់​ហៅ​អ្នក​បម្រើ​ម្នាក់​មក​សួរ​ថា មាន​ការ​អ្វី​កើត​ឡើង។

27 អ្នក​បម្រើ​ឆ្លើយ​ថា “ប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។ ឪពុក​របស់​លោក​ឲ្យ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ ព្រោះ​កូន​ពៅ​របស់​លោក​បាន​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត”។

28 កូន​ច្បង​ខឹង​ណាស់​មិន​ព្រម​ចូល​ផ្ទះ​ទេ ឪពុក​ចេញ​មក​អង្វរ​ឲ្យ​ចូល។

29 កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា “ខ្ញុំ​បាន​នៅ​បម្រើ​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ‌បញ្ជា​របស់​លោក​ត្រង់​ណា​ឡើយ តែ​លោក​មិន​ដែល​ឲ្យ​កូន​ពពែ ដើម្បី​ឲ្យ​ខ្ញុំ​កាប់​ជប់‌លៀង​ជា​មួយ​មិត្ត‌ភក្ដិ​ទាល់​តែ​សោះ សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។