19 ដ្បិតខ្ញុំដឹងថា ការនេះនឹងត្រលប់ជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយសារការទូលអង្វររបស់អ្នករាល់គ្នា និងជំនួយពីព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្ដ។
20 ស្របទៅតាមការទន្ទឹងរង់ចាំដោយអន្ទះសារ និងសេចក្ដីសង្ឃឹមរបស់ខ្ញុំ គឺថា ខ្ញុំនឹងមិនត្រូវខ្មាសក្នុងការអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំមានសេចក្ដីក្លាហានទាំងស្រុង ទាំងនៅពេលឥឡូវនេះ ក៏ដូចរាល់ពេលដែរ ដើម្បីឲ្យព្រះគ្រិស្ដនឹងត្រូវបានលើកតម្កើងឡើងនៅក្នុងរូបកាយរបស់ខ្ញុំ ទោះរស់ ឬស្លាប់ក្ដី
21 ដ្បិតសម្រាប់ខ្ញុំ រស់គឺសម្រាប់ព្រះគ្រិស្ដ ហើយស្លាប់ គឺចំណេញ
22 ប៉ុន្ដែបើការរស់នៅខាងរូបកាយនេះ ជាកិច្ចការដែលមានផលផ្លែសម្រាប់ខ្ញុំ នោះខ្ញុំមិនដឹងថានឹងជ្រើសរើសយកមួយណាទេ
23 ពេលនេះខ្ញុំរារែកដោយសារសេចក្ដីទាំងពីរយ៉ាង ម្យ៉ាងគឺចង់ទៅនៅជាមួយព្រះគ្រិស្ដ ដ្បិតការនេះប្រសើរជាងខ្លាំងណាស់
24 ប៉ុន្ដែម្យ៉ាងទៀត ខ្ញុំនៅក្នុងរូបកាយនេះតទៅទៀត នោះចាំបាច់ជាងសម្រាប់អ្នករាល់គ្នា
25 ដោយជឿជាក់លើសេចក្ដីនេះ បានជាខ្ញុំដឹងថា ខ្ញុំនឹងរស់នៅ ហើយស្នាក់នៅជាមួយអ្នករាល់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានរីកចម្រើនឡើង ហើយមានអំណរដោយសារជំនឿ