ភីលីព 1:22-28 KCB

22 ប៉ុន្ដែ​បើ​ការ​រស់នៅ​ខាង​រូបកាយ​នេះ​ ជា​កិច្ចការ​ដែល​មាន​ផលផ្លែ​សម្រាប់​ខ្ញុំ​ នោះ​ខ្ញុំ​មិន​ដឹង​ថា​នឹង​ជ្រើស​រើស​យក​មួយ​ណា​ទេ​

23 ពេល​នេះ​ខ្ញុំ​រារែក​ដោយសារ​សេចក្ដី​ទាំង​ពីរ​យ៉ាង​ ម្យ៉ាង​គឺ​ចង់​ទៅ​នៅ​ជាមួយ​ព្រះគ្រិស្ដ​ ដ្បិត​ការ​នេះ​ប្រសើរ​ជាង​ខ្លាំង​ណាស់​

24 ប៉ុន្ដែ​ម្យ៉ាង​ទៀត​ ខ្ញុំ​នៅ​ក្នុង​រូបកាយ​នេះ​តទៅ​ទៀត​ នោះ​ចាំបាច់​ជាង​សម្រាប់​អ្នក​រាល់គ្នា​

25 ដោយ​ជឿ​ជាក់​លើ​សេចក្ដី​នេះ​ បាន​ជា​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​នឹង​រស់នៅ​ ហើយ​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​តទៅ​ទៀត​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​រីក​ចម្រើន​ឡើង​ ហើយ​មាន​អំណរ​ដោយសារ​ជំនឿ​

26 និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​មោទនៈភាព​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ ដោយសារ​ខ្ញុំ​មក​នៅ​ជាមួយ​អ្នក​រាល់គ្នា​ម្ដង​ទៀត។​

27 អ្នក​រាល់គ្នា​គ្រាន់តែ​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ចុះ​ នោះ​ទោះបី​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ ឬ​នៅ​ឆ្ងាយ​ក្ដី​ ខ្ញុំ​នឹង​ឮ​អំពី​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​ឈរ​មាំមួន​ដោយ​មាន​វិញ្ញាណ​តែ​មួយ​ និង​តស៊ូ​ជាមួយ​គ្នា​ដោយ​មាន​គំនិត​តែ​មួយ​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ​

28 ទាំង​មិន​ខ្លាច​ពួកអ្នក​ប្រឆាំង​នៅ​ក្នុង​ការ​អ្វី​ឡើយ‍។​ នេះ​ជា​ភស្ដុតាង​ពី​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ ប៉ុន្ដែ​ជា​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​វិញ​ ហើយ​ការ​នេះ​មក​ពី​ព្រះជាម្ចាស់​