3 ខ្ញុំអរព្រះគុណព្រះរបស់ខ្ញុំ រាល់ពេលដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា
4 ហើយនៅក្នុងគ្រប់ទាំងការទូលអង្វររបស់ខ្ញុំ ខ្ញុំតែងតែទូលអង្វរដោយអំណរ សម្រាប់អ្នកទាំងអស់គ្នាជានិច្ច
5 ដោយសារការដែលអ្នករាល់គ្នារួមចំណែកនៅក្នុងដំណឹងល្អចាប់តាំងពីថ្ងៃដំបូងរហូតដល់ពេលនេះ។
6 ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងអ្នករាល់គ្នា ព្រះអង្គនឹងសម្រេចការនោះរហូតដល់ថ្ងៃរបស់ព្រះគ្រិស្ដយេស៊ូ។
7 ការដែលខ្ញុំគិតចំពោះអ្នកទាំងអស់គ្នាបែបនេះ គឺត្រឹមត្រូវហើយ ព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្ត ដោយអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំនៅក្នុងព្រះគុណ ទាំងនៅពេលដែលខ្ញុំជាប់ចំណង ទាំងនៅពេលដែលខ្ញុំឆ្លើយការពារ និងបញ្ជាក់អំពីដំណឹងល្អ។
8 ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
9 ខ្ញុំអធិស្ឋានបែបនេះថា សូមឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាបានចម្រើនកាន់តែច្រើនឡើងៗនៅក្នុងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង