13 បងប្អូនអើយ! ខ្ញុំមិនគិតថា ខ្ញុំចាប់បានហើយនោះទេ ប៉ុន្ដែមានសេចក្ដីមួយ គឺថា ខ្ញុំបំភ្លេចអ្វីៗទាំងឡាយដែលនៅខាងក្រោយ រួចឈោងទៅរកអ្វីៗដែលនៅខាងមុខវិញ
14 ខ្ញុំព្យាយាមឲ្យទៅដល់គោលដៅ ដើម្បីបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ពីស្ថានដ៏ខ្ពស់នៅក្នុងព្រះគ្រិស្ដយេស៊ូ។
15 ដូច្នេះ អស់អ្នកដែលពេញវ័យហើយនោះ ត្រូវតែគិតបែបនេះ ហើយបើអ្នករាល់គ្នាគិតអំពីអ្វីផ្សេង ក៏ព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យអ្នករាល់គ្នាយល់អំពីការនោះដែរ
16 ទោះបីយើងបានទៅដល់ត្រឹមណាក៏ដោយ ក៏យើងត្រូវបន្ដទៅរកគោលដៅដដែល។
17 បងប្អូនអើយ! ចូរយកតម្រាប់តាមខ្ញុំ ហើយសង្កេតមើលពួកអ្នករស់នៅតាមគំរូដែលអ្នករាល់គ្នាបានទទួលពីយើង
18 ដ្បិតខ្ញុំតែងតែប្រាប់អ្នករាល់គ្នាជាញឹកញាប់ ហើយនៅពេលនេះខ្ញុំសូមប្រាប់ទាំងស្រក់ទឹកភ្នែកម្ដងទៀតថា មានមនុស្សច្រើនណាស់ដែលរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ដ
19 ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ