10 ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ ឈ្មោះអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង
11 កាលពីដើម អូនេស៊ីមគ្មានប្រយោជន៍សម្រាប់អ្នកទេ ប៉ុន្ដែឥឡូវនេះគាត់មានប្រយោជន៍ទាំងសម្រាប់អ្នក និងខ្ញុំ។
12 ខ្ញុំបានចាត់គាត់ដែលជាដួងចិត្ដរបស់ខ្ញុំឲ្យត្រលប់មកឯអ្នកវិញ
13 ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំណាស់ ដើម្បីឲ្យគាត់បម្រើខ្ញុំជំនួសអ្នកក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ
14 ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។
15 ប្រហែលជាដោយសារតែមូលហេតុនេះហើយ បានជាគាត់ត្រូវបែកពីអ្នកមួយរយៈ គឺដើម្បីឲ្យអ្នកទទួលគាត់វិញអស់កល្បជានិច្ច
16 ហើយមិនមែនក្នុងនាមជាបាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។