18 បើគាត់ធ្វើអ្វីខុសចំពោះអ្នក ឬជំពាក់អ្នក សូមគិតលើខ្ញុំចុះ
19 ប៉ូលខ្ញុំសរសេរដោយផ្ទាល់ដៃថា ខ្ញុំនឹងសងអ្នកវិញ ប៉ុន្ដែខ្ញុំមិនរំលឹកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។
20 មែនហើយ ប្អូនអើយ! សូមឲ្យខ្ញុំមានអំណរនៅក្នុងព្រះអម្ចាស់ដោយសារអ្នកផង សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយនៅក្នុងព្រះគ្រិស្ដផង។
21 ខ្ញុំបានសរសេរមកអ្នកដោយជឿជាក់ថា អ្នកនឹងស្ដាប់ខ្ញុំ ហើយខ្ញុំដឹងថា អ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំបាននិយាយទៅទៀត។
22 ម្យ៉ាងទៀត សូមអ្នករៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ព្រោះខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ព្រះជាម្ចាស់នឹងប្រទានឲ្យខ្ញុំបានមកជួបអ្នកមិនខាន។
23 លោកអេប៉ាប្រាសជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដោយព្រោះព្រះគ្រិស្ដយេស៊ូ ក៏ជម្រាបសួរមកអ្នកដែរ
24 ហើយម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកាដែលជាអ្នករួមការងារជាមួយខ្ញុំ ក៏ជម្រាបសួរមកអ្នកដែរ។