10 ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកដោយសារព្រះអង្គ ប៉ុន្ដែពិភពលោកមិនស្គាល់ព្រះអង្គទេ។
11 ព្រះអង្គបានយាងមកផែនដីរបស់ព្រះអង្គ ប៉ុន្ដែប្រជារាស្រ្ដរបស់ព្រះអង្គមិនបានទទួលព្រះអង្គឡើយ
12 រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គបានប្រទានសិទ្ធិដល់ពួកគេឲ្យត្រលប់ជាកូនរបស់ព្រះជាម្ចាស់
13 គឺជាកូនដែលមិនមែនកើតមកពីឈាម ឬពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។
14 ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
15 លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ទាំងប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំបានប្រាប់ថាជាព្រះមួយអង្គដែលយាងមកក្រោយខ្ញុំត្រលប់ជាមុនខ្ញុំ ព្រោះព្រះអង្គគង់នៅមុនខ្ញុំ»។
16 យើងទាំងអស់គ្នាបានទទួលពីសេចក្ដីពោរពេញរបស់ព្រះអង្គដែលជាព្រះគុណថែមលើព្រះគុណ