យ៉ូហាន 1:18-24 KCB

18 គ្មាន​អ្នកណា​ធ្លាប់​ឃើញ​ព្រះជាម្ចាស់​ទេ​ មាន​តែ​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ​ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​វរ​បិតា​ គី​ព្រះរាជ​បុត្រា​នោះ​ហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់។​

19 កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​

20 គឺ​គាត់​បាន​ប្រកាស​ដោយ​មិន​បដិសេធ​ គឺ​ប្រកាស​ថា៖​ «ខ្ញុំ​មិនមែន​ជា​ព្រះគ្រិស្ដ​ទេ»​

21 នោះ​ពួកគេ​សួរ​គាត់​ថា ៖​ «ដូច្នេះ​តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ជា​អេលីយ៉ា​ឬ?»​ គាត់​ឆ្លើយ​ថា៖​ «មិនមែន​ខ្ញុំ​ទេ!»​ ពួកគេ​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​អ្នក​នាំ​ព្រះបន្ទូល​ឬ?»​ គាត់​ក៏​ឆ្លើយ​ថា៖​ «ទេ!»​

22 ដូច្នេះ ​ពួកគេ​ក៏​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ថា​ខ្លួន​អ្នក​ជា​នរណា ​ដើម្បី​ឲ្យ​យើង​អាច​មាន​ចម្លើយ​សម្រាប់​ពួកអ្នក​ដែល​ចាត់​យើង​ឲ្យ​មក»​

23 គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​សំឡេង​មួយ​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអម្ចាស់​ ដូច​ដែល​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក»។​

24 ពួកអ្នក​ដែល​គេ​បាន​ចាត់​ឲ្យ​មក​នេះ​ ពួកគេ​មកពី​ខាង​គណៈ​ផារិស៊ី​