យ៉ូហាន 1:22-28 KCB

22 ដូច្នេះ ​ពួកគេ​ក៏​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ថា​ខ្លួន​អ្នក​ជា​នរណា ​ដើម្បី​ឲ្យ​យើង​អាច​មាន​ចម្លើយ​សម្រាប់​ពួកអ្នក​ដែល​ចាត់​យើង​ឲ្យ​មក»​

23 គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​ជា​សំឡេង​មួយ​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអម្ចាស់​ ដូច​ដែល​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក»។​

24 ពួកអ្នក​ដែល​គេ​បាន​ចាត់​ឲ្យ​មក​នេះ​ ពួកគេ​មកពី​ខាង​គណៈ​ផារិស៊ី​

25 ហើយ​ពួកគេ​សួរ​គាត់​ម្ដង​ទៀត​ថា៖​ «បើ​អ្នក​មិនមែន​ជា​ព្រះគ្រិស្ដ​ ឬ​លោក​អេលីយ៉ា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ទេ ​ហេតុអ្វី​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»​

26 លោក​យ៉ូហាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​មាន​ព្រះ​មួយ​អង្គ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​មិន​ស្គាល់​

27 ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ស្រាយ​ខ្សែ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង»។​

28 ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ក្នុង​ក្រុង​បេថានី ​នៅ​ត្រើយ​ម្ខាង​នៃ​អូរ​យ័រដាន់​ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​