28 ហេតុការណ៍ទាំងនេះបានកើតឡើងក្នុងក្រុងបេថានី នៅត្រើយម្ខាងនៃអូរយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។
29 ថ្ងៃបន្ទាប់មក លោកយ៉ូហានបានឃើញព្រះយេស៊ូយាងមកឯគាត់ នោះគាត់និយាយថា៖ «មើល៍ នោះជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកយកបាបរបស់មនុស្សលោក
30 គឺព្រះអង្គនេះហើយដែលខ្ញុំប្រាប់ថា ជាព្រះមួយអង្គដែលយាងមកក្រោយខ្ញុំ ហើយត្រលប់ជាមុនខ្ញុំ ដ្បិតព្រះអង្គបានគង់នៅមុនខ្ញុំ។
31 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ដូច្នេះបានជាខ្ញុំធ្វើពិធីជ្រមុជដោយទឹក ដើម្បីឲ្យអ៊ីស្រាអែលស្គាល់ព្រះអង្គ»។
32 លោកយ៉ូហានបានធ្វើបន្ទាល់ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានសួគ៌ ដូចជាសត្វព្រាប មកសណ្ឋិតលើព្រះអង្គ
33 ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្ដែព្រះអង្គដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក បានមានបន្ទូលប្រាប់ខ្ញុំថា៖ «ពេលអ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ»។
34 ដូច្នេះ ខ្ញុំបានឃើញ ហើយបានជាខ្ញុំធ្វើបន្ទាល់ថា គឺព្រះអង្គនេះហើយ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។