1 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាដែលមិនចូលក្នុងក្រោលចៀមតាមទ្វារ ប៉ុន្ដែឡើងតាមកន្លែងផ្សេង អ្នកនោះជាចោរលួច ចោរប្លន់
2 រីឯអ្នកដែលចូលតាមទ្វារវិញ អ្នកនោះជាអ្នកគង្វាលចៀម
3 ហើយអ្នកយាមទ្វារក៏បើកទ្វារឲ្យគាត់ចូល ឯចៀមស្តាប់សំឡេងរបស់គាត់ រួចគាត់ហៅចៀមរបស់គាត់តាមឈ្មោះ ហើយនាំចេញទៅក្រៅ។
4 ពេលគាត់បញ្ចេញចៀមរបស់គាត់អស់ហើយ គាត់ដើរមុនវា ហើយចៀមដើរតាមក្រោយគាត់ ព្រោះពួកវាស្គាល់សំឡេងរបស់គាត់