10 ចោរវាមកដើម្បីលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកវាមានជីវិត ហើយឲ្យជីវិតនោះពេញបរិបូរផង។
11 ខ្ញុំជាអ្នកគង្វាលល្អ អ្នកគង្វាលល្អលះបង់ជីវិតរបស់ខ្លួនដើម្បីចៀម
12 រីឯអ្នកស៊ីឈ្នួលដែលមិនមែនជាអ្នកគង្វាល គឺមិនមែនជាម្ចាស់របស់ចៀម ពេលណាពួកគេឃើញចចកមក នោះពួកគេក៏រត់ចោលចៀម បណ្ដោយឲ្យចចកឆក់យកចៀម ហើយដេញចៀមខ្ចាត់ខ្ចាយ
13 ព្រោះពួកគេជាអ្នកស៊ីឈ្នួល ពួកគេមិនយកចិត្តទុកដាក់ចំពោះចៀមឡើយ។
14 ខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ
15 ដូចដែលព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះវរបិតាដែរ។ ខ្ញុំលះបង់ជីវិតរបស់ខ្ញុំដើម្បីចៀម។
16 ខ្ញុំនៅមានចៀមដែលមិននៅក្នុងក្រោលនេះ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយពួកវានឹងស្តាប់សំឡេងរបស់ខ្ញុំ រួចពួកវាក៏ត្រលប់ជាហ្វូងតែមួយដោយមានអ្នកគង្វាលតែម្នាក់។