18 គ្មានអ្នកណាដកយកជីវិតពីខ្ញុំទេ គឺខ្ញុំលះបង់ជីវិតដោយខ្លួនខ្ញុំវិញ ខ្ញុំមានសិទ្ធិអំណាចលះបង់ជីវិតនេះ ហើយក៏មានសិទ្ធិអំណាចទទួលយកវិញដែរ ហើយសេចក្ដីបង្គាប់នេះ ខ្ញុំបានទទួលពីព្រះវរបិតារបស់ខ្ញុំមក»។
19 ដោយសារតែពាក្យទាំងនេះ មានការបែកបាក់គ្នាម្ដងក្នុងចំណោមពួកជនជាតិយូដា
20 ហើយពួកគេជាច្រើននិយាយថា៖ «អ្នកនេះមានអារក្សចូលរហូតដល់ឆ្កួតហើយ ហេតុអ្វីបានជាពួកអ្នកស្តាប់វា?»
21 ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «ពាក្យទាំងនេះមិនមែនជាសំដីរបស់មនុស្សអារក្សចូលទេ តើអារក្សអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺបានដែរឬទេ?»
22 ពេលនោះជារដូវរងា ហើយពួកគេកំពុងធ្វើបុណ្យឆ្លងព្រះវិហារនៅក្រុងយេរូសាឡិម
23 ហើយនៅក្នុងព្រះវិហារ ព្រះយេស៊ូកំពុងយាងចុះឡើងនៅក្នុងសាលាសំណាក់សាឡូម៉ូន
24 នោះមានពួកជនជាតិយូដាចោមរោមព្រះអង្គ ទាំងទូលសួរថា៖ «តើឲ្យចិត្ដរបស់យើងនៅរារែកដល់ពេលណា? បើអ្នកជាព្រះគ្រិស្ដមែន សូមប្រាប់យើងត្រង់ៗមក»