26 ប៉ុន្ដែអ្នករាល់គ្នាមិនជឿទេ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំ
27 ដ្បិតចៀមរបស់ខ្ញុំស្តាប់សំឡេងរបស់ខ្ញុំ ឯខ្ញុំក៏ស្គាល់ពួកវា ហើយពួកវាក៏មកតាមខ្ញុំ
28 រួចខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់ពួកវា នោះពួកវាមិនត្រូវវិនាសឡើយរហូតអស់កល្ប ហើយគ្មានអ្នកណានឹងឆក់យកពួកវាពីដៃរបស់ខ្ញុំបានឡើយ
29 រីឯព្រះវរបិតាដែលបានប្រទានពួកវាមកឲ្យខ្ញុំ ព្រះអង្គធំជាងអ្វីៗទាំងអស់ ដូច្នេះគ្មានអ្នកណាអាចឆក់យកពួកវាពីព្រះហស្តរបស់ព្រះវរបិតាបានឡើយ
30 ហើយខ្ញុំ និងព្រះវរបិតា គឺតែមួយ»។
31 ពួកជនជាតិយូដាក៏រើសដុំថ្មម្ដងទៀតដើម្បីគប់ព្រះអង្គ
32 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការល្អជាច្រើនដែលមកពីព្រះវរបិតា តើដោយព្រោះកិច្ចការណាមួយឬ ទើបអ្នករាល់គ្នារកគប់ខ្ញុំនឹងដុំថ្មដូច្នេះ?»