1 មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅក្រុងបេថានី ជាក្រុងរបស់នាងម៉ារា និងបងស្រីរបស់នាងឈ្មោះម៉ាថា
2 នាងម៉ារាគឺជាអ្នកដែលបានចាក់ប្រេងក្រអូបលើព្រះអម្ចាស់ ព្រមទាំងបានជូតបាទាព្រះអង្គដោយសក់របស់នាង រីឯឡាសារដែលមានជំងឺជាប្អូនប្រុសរបស់នាង
3 ដូច្នេះបងប្អូនស្រីទាំងពីរបានចាត់ឲ្យគេទៅទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! មើល៍ អ្នកដែលព្រះអង្គស្រឡាញ់កំពុងឈឺហើយ»។
4 ប៉ុន្ដែពេលព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានបន្ទូលថា៖ «ជំងឺនេះមិនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីរុងរឿងរបស់ព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានតម្កើងឡើងដោយសារជំងឺនេះ»។
5 ព្រះយេស៊ូស្រឡាញ់ឡាសារ នាងម៉ាថា និងប្អូនស្រីរបស់នាងណាស់