13 ព្រះយេស៊ូមានបន្ទូលអំពីការស្លាប់របស់ឡាសារ ប៉ុន្ដែពួកសិស្សស្មានថា ព្រះអង្គកំពុងមានបន្ទូលអំពីការដេកលក់ធម្មតា
14 ហេតុនេះហើយបានជាព្រះយេស៊ូមានបន្ទូលទៅពួកគេត្រង់ៗថា៖ «ឡាសារស្លាប់ហើយ!
15 ហើយដោយព្រោះអ្នករាល់គ្នា ខ្ញុំត្រេកអរណាស់ដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាជឿ ដូច្នេះចូរយើងទៅឯគាត់»។
16 ពេលនោះលោកថូម៉ាស ហៅឌីឌីម ក៏និយាយទៅពួកសិស្ស ជាគូកនរបស់គាត់ថា៖ «ចូរយើងទៅស្លាប់ជាមួយគាត់ដែរ»។
17 ពេលព្រះយេស៊ូយាងទៅដល់ហើយ ព្រះអង្គជ្រាបថា ឡាសារត្រូវបានបញ្ចុះនៅក្នុងផ្នូរបួនថ្ងៃមកហើយ។
18 ក្រុងបេថានី នៅជិតក្រុងយេរូសាឡិម មានចម្ងាយប្រហែលបីគីឡូម៉ែត្រប៉ុណ្ណោះ
19 ហើយមានពួកជនជាតិយូដាជាច្រើនបានមកជួបនាងម៉ាថា និងម៉ារា ដើម្បីជួយរំលែកទុក្ខពួកនាងដោយព្រោះប្អូនប្រុសរបស់ពួកនាង