យ៉ូហាន 11:16-22 KCB

16 ពេល​នោះ​លោក​ថូម៉ាស​ ហៅ​ឌីឌីម​ ក៏​និយាយ​ទៅ​ពួក​សិស្ស​ ជា​គូកន​របស់​គាត់​ថា៖​ «ចូរ​យើង​ទៅ​ស្លាប់​ជាមួយ​គាត់​ដែរ»។​

17 ពេល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ហើយ​ ព្រះអង្គ​ជ្រាប​ថា​ ឡាសារ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​មក​ហើយ។​

18 ក្រុង​បេថានី​ នៅ​ជិត​ក្រុង​យេរូសាឡិម​ មាន​ចម្ងាយ​ប្រហែល​បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ​

19 ហើយ​មាន​ពួក​ជនជាតិ​យូដា​ជាច្រើន​បាន​មក​ជួប​នាង​ម៉ាថា​ និង​ម៉ារា​ ដើម្បី​ជួយ​រំលែក​ទុក្ខ​ពួក​នាង​ដោយ​ព្រោះ​ប្អូន​ប្រុស​របស់​ពួក​នាង​

20 កាល​នាង​ម៉ាថា​ឮ​ថា​ ព្រះយេស៊ូ​យាង​មក​ដល់​ហើយ​ នោះ​នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះអង្គ​ ប៉ុន្ដែ​នាង​ម៉ារា​វិញ​ អង្គុយ​នៅ​ក្នុង​ផ្ទះ។​

21 នាង​ម៉ាថា​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ឡើយ​

22 ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា​ ការ​អ្វី​ដែល​ព្រះអង្គ​សូម​ពី​ព្រះជាម្ចាស់​ ព្រះជាម្ចាស់​មុខ​ជា​ប្រទាន​ឲ្យ​ព្រះអង្គ​មិន​ខាន​ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ»​