19 ហើយមានពួកជនជាតិយូដាជាច្រើនបានមកជួបនាងម៉ាថា និងម៉ារា ដើម្បីជួយរំលែកទុក្ខពួកនាងដោយព្រោះប្អូនប្រុសរបស់ពួកនាង
20 កាលនាងម៉ាថាឮថា ព្រះយេស៊ូយាងមកដល់ហើយ នោះនាងក៏ចេញទៅទទួលព្រះអង្គ ប៉ុន្ដែនាងម៉ារាវិញ អង្គុយនៅក្នុងផ្ទះ។
21 នាងម៉ាថាទូលព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ឡើយ
22 ប៉ុន្ដែខ្ញុំដឹងថា ការអ្វីដែលព្រះអង្គសូមពីព្រះជាម្ចាស់ ព្រះជាម្ចាស់មុខជាប្រទានឲ្យព្រះអង្គមិនខាន សូម្បីតែឥឡូវនេះក៏ដោយ»
23 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ប្អូនប្រុសរបស់អ្នកនឹងរស់ឡើងវិញ»
24 នាងម៉ាថាទូលទៅព្រះអង្គថា៖ «ខ្ញុំដឹងហើយថា នៅក្នុងការរស់ឡើងវិញនៅថ្ងៃចុងក្រោយ ប្អូនប្រុសរបស់ខ្ញុំនឹងរស់ឡើងវិញ»
25 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ហើយក៏ដោយ នឹងរស់ឡើងវិញ