យ៉ូហាន 11:3-9 KCB

3 ដូច្នេះ​បងប្អូន​ស្រី​ទាំង​ពីរ​បាន​ចាត់​ឲ្យ​គេ​ទៅ​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មើល៍​ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈឺ​ហើយ»។​

4 ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ដូច្នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ជំងឺ​នេះ​មិន​ដល់​ស្លាប់​ទេ​ គឺ​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់វិញ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ដោយសារ​ជំងឺ​នេះ»។​

5 ព្រះយេស៊ូ​ស្រឡាញ់​ឡាសារ​ នាង​ម៉ាថា​ និង​ប្អូន​ស្រី​របស់​នាង​ណាស់​

6 ដូច្នេះ​ពេល​ព្រះអង្គ​ឮ​ថា​ គាត់​ឈឺ​ ព្រះអង្គ​ក៏​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត​

7 ក្រោយ​មក​ព្រះអង្គ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖​ «ចូរ​យើង​ត្រលប់​ទៅ​ស្រុក​យូដា​វិញ»។​

8 ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​ ពួក​ជនជាតិ​យូដា​ទើប​តែ​រក​គប់​លោកគ្រូ​ តើ​លោកគ្រូ​គិត​ទៅ​ទី​នោះ​ទៀត​ឬ?»​

9 ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «តើ​នៅ​ពេល​ថ្ងៃ​មិន​មាន​ដប់​ពីរ​ម៉ោង​ទេ​ឬ?​ បើ​អ្នកណា​ដើរ​នៅ​ពេល​ថ្ងៃ​ នោះ​មិន​ជំពប់​ជើង​ឡើយ​ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភពលោក​នេះ​