34 ក៏មានបន្ទូលសួរថា៖ «តើអ្នករាល់គ្នាដាក់សពរបស់គាត់នៅឯណា?» ពួកគេទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមយាងទៅមើលចុះ»
35 ព្រះយេស៊ូក៏សម្រក់ទឹកភ្នែក
36 ដូច្នេះ ពួកជនជាតិយូដាក៏និយាយថា៖ «មើល៍ គាត់ស្រឡាញ់ឡាសារណាស់!»
37 ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះហើយដែលបានធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺ តើគាត់អាចឃាត់មនុស្សនេះមិនឲ្យស្លាប់បានដែរទេឬ?»
38 ព្រះយេស៊ូក៏យាងទៅដល់ផ្នូរ ទាំងរំជួលចិត្ដម្ដងទៀត។ ផ្នូរនោះជារូងភ្នំ ហើយមានថ្មមួយបិទសន្ធប់ជាប់
39 ព្រះយេស៊ូមានបន្ទូលថា៖ «ចូរយកថ្មនោះចេញ!» នាងម៉ាថាជាបងស្រីរបស់អ្នកស្លាប់បានទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សពនេះធុំក្លិនហើយ ព្រោះគេបានស្លាប់បួនថ្ងៃមកហើយ»
40 ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់អ្នកទេឬថា បើអ្នកជឿ នោះអ្នកនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់?»