43 ពេលព្រះអង្គមានបន្ទូលសេចក្ដីទាំងនេះហើយ ក៏បន្លឺសំឡេងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»
44 អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់ដៃជើង និងកន្សែងរុំមុខ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ»។
45 ពេលពួកជនជាតិយូដាជាច្រើនដែលមកតាមនាងម៉ារាបានឃើញកិច្ចការដែលព្រះយេស៊ូបានធ្វើ ក៏ជឿព្រះអង្គ
46 ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ បានទៅប្រាប់ពួកអ្នកខាងគណៈផារិស៊ី អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ។
47 ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានកោះហៅក្រុមបឹ្រក្សាកំពូលមកជួបជុំគ្នា ហើយនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងដូចម្តេច? ដ្បិតអ្នកនេះបានធ្វើទីសំគាល់អស្ចារ្យច្រើនណាស់។
48 បើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះទៀត នោះមនុស្សទាំងអស់មុខជាជឿគាត់មិនខាន ហើយពួកជនជាតិរ៉ូមនឹងមកយកទាំងកន្លែង និងជនជាតិរបស់យើងផង»។
49 ប៉ុន្ដែក្នុងចំណោមពួកគេ មានម្នាក់ឈ្មោះកៃផាដែលធ្វើជាសម្តេចសង្ឃនៅក្នុងឆ្នាំនោះ បាននិយាយទៅពួកគេថា៖ «អស់លោកមិនដឹងអ្វីសោះ!