យ៉ូហាន 11:45-51 KCB

45 ពេល​ពួក​ជនជាតិ​យូដា​ជាច្រើន​ដែល​មក​តាម​នាង​ម៉ារា​បាន​ឃើញ​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ក៏​ជឿ​ព្រះអង្គ​

46 ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​ បាន​ទៅ​ប្រាប់​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ អំពី​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។​

47 ពួក​សម្ដេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​កោះ​ហៅ​ក្រុម​បឹ្រក្សា​កំពូល​មក​ជួបជុំ​គ្នា​ ហើយ​និយាយ​ថា៖​ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច?​ ដ្បិត​អ្នក​នេះ​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើន​ណាស់។​

48 បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ទៀត​ នោះ​មនុស្ស​ទាំង​អស់​មុខ​ជា​ជឿ​គាត់​មិន​ខាន​ ហើយ​ពួក​ជនជាតិ​រ៉ូម​នឹង​មក​យក​ទាំង​កន្លែង​ និង​ជនជាតិ​របស់​យើង​ផង»។​

49 ប៉ុន្ដែ​ក្នុង​ចំណោម​ពួកគេ​ មាន​ម្នាក់​ឈ្មោះ​កៃផា​ដែល​ធ្វើ​ជា​សម្តេច​សង្ឃ​នៅ​ក្នុង​ឆ្នាំ​នោះ​ បាន​និយាយ​ទៅ​ពួកគេ​ថា៖​ «អស់​លោក​មិន​ដឹង​អ្វី​សោះ!​

50 ហើយ​ក៏​មិន​បាន​គិត​ឃើញ​ថា​ បើ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ នោះ​ជា​ការ​ប្រសើរ​សម្រាប់​អស់​លោក​ ហើយ​ជនជាតិ​ទាំង​មូល​ក៏​មិន​វិនាស​ដែរ»​

51 ប៉ុន្ដែ​គាត់​និយាយ​សេចក្ដី​នោះ​មិន​មែន​ចេញ​ពី​គំនិត​របស់​គាត់​ទេ​ គឺ​គាត់​ជា​សម្តេច​សង្ឃ​នៅ​ឆ្នាំ​នោះ​ បាន​ជា​គាត់​ថ្លែង​ព្រះបន្ទូល​ថា​ ព្រះយេស៊ូ​ត្រូវ​សោយ​ទិវង្គត​ជំនួស​ជនជាតិ​នោះ​