49 ប៉ុន្ដែក្នុងចំណោមពួកគេ មានម្នាក់ឈ្មោះកៃផាដែលធ្វើជាសម្តេចសង្ឃនៅក្នុងឆ្នាំនោះ បាននិយាយទៅពួកគេថា៖ «អស់លោកមិនដឹងអ្វីសោះ!
50 ហើយក៏មិនបានគិតឃើញថា បើមានមនុស្សណាម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរសម្រាប់អស់លោក ហើយជនជាតិទាំងមូលក៏មិនវិនាសដែរ»
51 ប៉ុន្ដែគាត់និយាយសេចក្ដីនោះមិនមែនចេញពីគំនិតរបស់គាត់ទេ គឺគាត់ជាសម្តេចសង្ឃនៅឆ្នាំនោះ បានជាគាត់ថ្លែងព្រះបន្ទូលថា ព្រះយេស៊ូត្រូវសោយទិវង្គតជំនួសជនជាតិនោះ
52 ហើយមិនត្រឹមតែជំនួសជនជាតិនោះប៉ុណ្ណោះទេ គឺដើម្បីឲ្យព្រះអង្គអាចប្រមូលកូនរបស់ព្រះជាម្ចាស់ដែលខ្ចាត់ខ្ចាយទៅ មករួមគ្នាតែមួយដែរ។
53 ចាប់តាំងពីថ្ងៃនោះមក ពួកគេបានពិគ្រោះគ្នាដើម្បីសម្លាប់ព្រះអង្គ
54 ដូច្នេះហើយ ព្រះយេស៊ូមិនយាងនៅក្នុងចំណោមពួកជនជាតិយូដាដោយចេញមុខទៀតទេ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ក្បែរទីរហោឋាន ត្រង់ក្រុងមួយឈ្មោះអេប្រាអិម រួចក៏គង់នៅទីនោះជាមួយពួកសិស្ស
55 ពេលនោះបុណ្យរំលងរបស់ជនជាតិយូដាក៏កំពុងខិតជិតមកដល់ ហើយមានមនុស្សជាច្រើនបានចេញពីតំបន់នានាឡើងទៅក្រុងយេរូសាឡិមមុនថ្ងៃបុណ្យរំលង ដើម្បីធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ។