យ៉ូហាន 11:54-57 KCB

54 ដូច្នេះ​ហើយ​ ព្រះយេស៊ូ​មិន​យាង​នៅ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ដោយ​ចេញ​មុខ​ទៀត​ទេ​ គឺ​ព្រះអង្គ​ចាកចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​តំបន់​ក្បែរ​ទីរហោឋាន​ ត្រង់​ក្រុង​មួយ​ឈ្មោះ​អេប្រាអិម​ រួច​ក៏​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​

55 ពេល​នោះ​បុណ្យ​រំលង​របស់​ជនជាតិ​យូដា​ក៏​កំពុង​ខិត​ជិត​មក​ដល់​ ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ចេញ​ពី​តំបន់​នានា​ឡើង​ទៅ​ក្រុង​យេរូសាឡិម​មុន​ថ្ងៃ​បុណ្យ​រំលង​ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។​

56 ដូច្នេះ​ពួកគេ​ក៏​តាម​រក​ព្រះយេស៊ូ​ ហើយ​ពេល​ពួកគេ​ឈរ​នៅ​ក្នុង​ព្រះវិហារ​ ក៏​និយាយ​គ្នា​ថា៖​ «តើ​អ្នក​គិត​ដូចម្តេច?​ តើ​អ្នក​នោះ​មិន​មក​ចូល​រួម​បុណ្យ​នេះ​ទេ​ឬ?»​

57 រីឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​បង្គាប់​ថា​ បើ​អ្នកណា​ដឹង​ថា​ព្រះអង្គ​នៅ​ឯណា​ ត្រូវ​តែ​ប្រាប់​ឲ្យ​ពួកគេ​ដឹង​ ដើម្បី​ពួកគេ​ចាប់​ព្រះអង្គ។​