6 ដូច្នេះពេលព្រះអង្គឮថា គាត់ឈឺ ព្រះអង្គក៏គង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត
7 ក្រោយមកព្រះអង្គមានបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរយើងត្រលប់ទៅស្រុកយូដាវិញ»។
8 ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូ ពួកជនជាតិយូដាទើបតែរកគប់លោកគ្រូ តើលោកគ្រូគិតទៅទីនោះទៀតឬ?»
9 ព្រះយេស៊ូឆ្លើយថា៖ «តើនៅពេលថ្ងៃមិនមានដប់ពីរម៉ោងទេឬ? បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងឡើយ ព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ
10 ប៉ុន្ដែបើអ្នកណាដើរនៅពេលយប់ អ្នកនោះត្រូវជំពប់ជើងហើយ ព្រោះគ្មានពន្លឺនៅក្នុងអ្នកនោះទេ»។
11 ក្រោយពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឡាសារ ជាមិត្តសម្លាញ់របស់យើង គាត់បានដេកលក់ទៅហើយ ប៉ុន្ដែខ្ញុំនឹងទៅដាស់គាត់»
12 ពេលនោះពួកសិស្សទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើគាត់ដេកលក់ គាត់នឹងជាវិញមិនខាន»។