1 មុនបុណ្យរំលងប្រាំមួយថ្ងៃ ព្រះយេស៊ូបានយាងមកក្រុងបេថានី ជាកន្លែងដែលឡាសារនៅ គាត់ជាអ្នកដែលព្រះយេស៊ូបានប្រោសឲ្យរស់ពីស្លាប់។
2 នៅទីនោះគេរៀបចំអាហារពេលល្ងាចសម្រាប់ព្រះអង្គ ហើយនាងម៉ាថាកំពុងបម្រើភ្ញៀវ រីឯឡាសារវិញ គាត់ក៏ជាម្នាក់នៅក្នុងចំណោមពួកអ្នកដែលអង្គុយរួមតុអាហារជាមួយព្រះអង្គដែរ។
3 នៅពេលនោះ នាងម៉ារាយកប្រេងក្រអូបទេពិ្វរូសុទ្ធដ៏មានតម្លៃ ចំណុះប្រហែលកន្លះលីត្រ មកចាក់លាបបាទារបស់ព្រះយេស៊ូ រួចជូតបាទារបស់ព្រះអង្គដោយសក់របស់នាង ក្លិនប្រេងក្រអូបនោះបានសាយភាយពេញក្នុងផ្ទះ
4 ប៉ុន្ដែមានសិស្សម្នាក់របស់ព្រះអង្គឈ្មោះយូដាសអ៊ីស្ការីយ៉ុត ជាអ្នកបម្រុងក្បត់ព្រះអង្គបាននិយាយថា៖
5 «តើហេតុអ្វីមិនលក់ប្រេងក្រអូបនេះឲ្យបានបីរយឌេណារី ហើយចែកទានអ្នកក្រទៅ?»