20 ក្នុងចំណោមពួកអ្នកដែលឡើងទៅថ្វាយបង្គំនៅក្នុងពិធីបុណ្យនោះ ក៏មានជនជាតិក្រេកខ្លះដែរ
21 អ្នកទាំងនោះបានចូលមកជិតលោកភីលីព ជាអ្នកក្រុងបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពួកគេសុំគាត់ថា៖ «លោក! យើងចង់ឃើញព្រះយេស៊ូ»
22 ដូច្នេះលោកភីលីពបានទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីពក៏ទៅទូលព្រះយេស៊ូ។
23 ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគាត់ថា៖ «ពេលដែលកូនមនុស្សត្រូវតម្កើងឡើងនោះ បានមកដល់ហើយ
24 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា គ្រាប់ស្រូវដែលធ្លាក់ចុះទៅដី បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល ប៉ុន្ដែបើងាប់វិញ នោះទើបបង្កើតផលបានច្រើន
25 អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលស្អប់ជីវិតខ្លួននៅក្នុងលោកិយនេះ អ្នកនោះនឹងរក្សាជីវិតបានរហូតអស់កល្បជានិច្ច
26 បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។