24 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា គ្រាប់ស្រូវដែលធ្លាក់ចុះទៅដី បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល ប៉ុន្ដែបើងាប់វិញ នោះទើបបង្កើតផលបានច្រើន
25 អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ ប៉ុន្ដែអ្នកណាដែលស្អប់ជីវិតខ្លួននៅក្នុងលោកិយនេះ អ្នកនោះនឹងរក្សាជីវិតបានរហូតអស់កល្បជានិច្ច
26 បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
27 ឥឡូវនេះ ខ្ញុំមានចិត្តជ្រួលច្របល់ណាស់ តើត្រូវឲ្យខ្ញុំនិយាយដូចម្តេច? ឱព្រះវរបិតាអើយ! សូមសង្គ្រោះខ្ញុំពីពេលនេះផង ប៉ុន្ដែដោយព្រោះការនេះហើយ បានជាខ្ញុំមកដល់ពេលកំណត់នេះ
28 ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមរបស់ព្រះអង្គ!»។ នោះស្រាប់តែមានសំឡេងមួយពីលើមេឃមកថា៖ «យើងបានតម្កើងឡើងហើយ យើងនឹងតម្កើងឡើងទៀត»។
29 ពេលនោះ បណ្តាជនដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ «មានផ្គរលាន់!» អ្នកខ្លះទៀតនិយាយថា៖ «មានទេវតានិយាយជាមួយគាត់»
30 ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «សំឡេងនេះមក មិនមែនដោយព្រោះខ្ញុំទេ គឺដោយព្រោះអ្នករាល់គ្នាវិញ