36 ចូរជឿលើពន្លឺចុះ ទាន់អ្នករាល់គ្នានៅមានពន្លឺ ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាកូននៃពន្លឺ»។ កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយលាក់ខ្លួនពីពួកគេ។
37 ទោះបីព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើននៅចំពោះមុខពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គដែរ
38 ដូច្នេះក៏សម្រេចតាមពាក្យរបស់លោកអេសាយជាអ្នកនាំព្រះបន្ទូលដែលបានថ្លែងទុកមកថា ព្រះអម្ចាស់អើយ! តើអ្នកណាជឿលើសេចក្ដីដែលយើងបានប្រាប់? តើព្រះហស្តរបស់ព្រះអម្ចាស់បើកសំដែងឲ្យអ្នកណាឃើញវិញ?
39 ដូច្នេះហើយ ពួកគេមិនអាចជឿបានឡើយ ព្រោះលោកអេសាយបានថ្លែងទុកទៀតថា
40 ព្រះអង្គបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ហើយឲ្យចិត្តរបស់ពួកគេរឹង ដើម្បីកុំឲ្យពួកគេមើលឃើញដោយភ្នែក ហើយយល់នៅក្នុងចិត្ដ រួចប្រែចិត្ត នោះយើងនឹងប្រោសពួកគេឲ្យជា។
41 លោកអេសាយនិយាយអំពីសេចក្ដីទាំងនេះ ព្រោះគាត់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយគាត់ក៏ថ្លែងទុកអំពីព្រះអង្គ។
42 ទោះជាយ៉ាងណាក្ដី ក៏មានច្រើននាក់ក្នុងចំណោមពួកមេដឹកនាំជឿលើព្រះអង្គដែរ ប៉ុន្ដែដោយសារតែពួកអ្នកខាងគណៈផារិស៊ី ពួកគេមិនប្រកាសជំនឿរបស់ខ្លួនទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ