42 ទោះជាយ៉ាងណាក្ដី ក៏មានច្រើននាក់ក្នុងចំណោមពួកមេដឹកនាំជឿលើព្រះអង្គដែរ ប៉ុន្ដែដោយសារតែពួកអ្នកខាងគណៈផារិស៊ី ពួកគេមិនប្រកាសជំនឿរបស់ខ្លួនទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ
43 ព្រោះពួកគេចូលចិត្តការសរសើររបស់មនុស្សជាងការសរសើររបស់ព្រះជាម្ចាស់។
44 ព្រះយេស៊ូបន្លឺសំឡេងឡើងថា៖ «អ្នកណាដែលជឿលើខ្ញុំ អ្នកនោះមិនមែនជឿលើខ្ញុំទេ គឺជឿលើព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក
45 ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ
46 ខ្ញុំជាពន្លឺមួយដែលមកក្នុងពិភពលោកនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើខ្ញុំមិននៅក្នុងសេចក្ដីងងឹតទៀតឡើយ
47 បើអ្នកណាឮពាក្យរបស់ខ្ញុំ ប៉ុន្ដែមិនធ្វើតាម នោះខ្ញុំក៏មិនដាក់ទោសគេដែរ ដ្បិតខ្ញុំមិនមែនមកដាក់ទោសមនុស្សលោកឡើយ គឺមកសង្គ្រោះមនុស្សលោកវិញ
48 អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ អ្នកនោះមានចៅក្រមដាក់ទោសគេហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯងដែលនឹងដាក់ទោសគេនៅថ្ងៃចុងក្រោយ