46 ខ្ញុំជាពន្លឺមួយដែលមកក្នុងពិភពលោកនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើខ្ញុំមិននៅក្នុងសេចក្ដីងងឹតទៀតឡើយ
47 បើអ្នកណាឮពាក្យរបស់ខ្ញុំ ប៉ុន្ដែមិនធ្វើតាម នោះខ្ញុំក៏មិនដាក់ទោសគេដែរ ដ្បិតខ្ញុំមិនមែនមកដាក់ទោសមនុស្សលោកឡើយ គឺមកសង្គ្រោះមនុស្សលោកវិញ
48 អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ អ្នកនោះមានចៅក្រមដាក់ទោសគេហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯងដែលនឹងដាក់ទោសគេនៅថ្ងៃចុងក្រោយ
49 ព្រោះខ្ញុំមិនបាននិយាយដោយខ្លួនខ្ញុំទេ ផ្ទុយទៅវិញ ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក បានបង្គាប់ខ្ញុំអំពីអ្វីដែលខ្ញុំត្រូវនិយាយ និងអ្វីដែលខ្ញុំត្រូវប្រាប់
50 ហើយខ្ញុំដឹងថា សេចក្ដីបង្គាប់របស់ព្រះអង្គជាជីវិតអស់កល្បជានិច្ច ដូច្នេះអ្វីដែលខ្ញុំប្រាប់ គឺខ្ញុំប្រាប់តាមតែព្រះវរបិតាបានប្រាប់ខ្ញុំប៉ុណ្ណោះ»។