28 ក្នុងចំណោមពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូលទៅគាត់ដូច្នេះឡើយ
29 ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។
30 កាលយូដាសបានទទួលចំណិតនំប៉័ងនោះហើយ គាត់ក៏ចេញទៅភ្លាម ពេលនោះយប់ហើយ។
31 ពេលគាត់ចេញផុតទៅ ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឥឡូវនេះ កូនមនុស្សបានតម្កើងឡើងហើយ ឯព្រះជាម្ចាស់ក៏បានតម្កើងឡើងតាមរយៈកូនមនុស្សដែរ
32 ដូច្នេះបើព្រះជាម្ចាស់បានតម្កើងឡើងតាមរយៈកូនមនុស្ស នោះព្រះអង្គក៏នឹងតម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរ ហើយព្រះអង្គនឹងតម្កើងកូនមនុស្សឡើងឆាប់ៗនេះ។
33 កូនតូចៗអើយ! ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ ដូចដែលខ្ញុំបានប្រាប់ជនជាតិយូដារួចហើយ ឥឡូវនេះ ខ្ញុំក៏ប្រាប់អ្នករាល់គ្នាដែរថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានទេ។
34 ខ្ញុំឲ្យបញ្ញត្តិថ្មីមួយដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ចូរស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។