យ៉ូហាន 13:35-38 KCB

35 មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​ អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​អ្នក​រាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​

36 លោក​ស៊ីម៉ូនពេត្រុស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គនឹង​យាង​ទៅ​ណា?»​ ព្រះយេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា៖​ «កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ អ្នក​ពុំ​អាច​ទៅ​តាម​ខ្ញុំ​បាន​ទេ​នៅ​ពេល​ឥឡូវ​នេះ​ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​ ទើប​អ្នក​ទៅ​បាន»។​

37 លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​បាន​នៅ​ពេល​ឥឡូវ​នេះ?​ ខ្ញុំ​នឹង​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ព្រះអង្គ»​

38 ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «តើ​អ្នក​នឹង​លះបង់​ជីវិត​ដើម្បី​ខ្ញុំ​ឬ?​ ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង។​