1 កុំឲ្យចិត្តរបស់អ្នករាល់គ្នាជ្រួលច្របល់ឡើយ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ ចូរជឿខ្ញុំដែរ
2 នៅក្នុងដំណាក់ព្រះវរបិតារបស់ខ្ញុំមានលំនៅច្រើន ប៉ុន្ដែបើគ្មានទេ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាដែរ ដ្បិតខ្ញុំទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។
3 ដូច្នេះបើខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា នោះខ្ញុំនឹងត្រលប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ
4 ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាក៏ស្គាល់ផ្លូវនោះដែរ»។
5 លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! យើងមិនដឹងថាព្រះអង្គយាងទៅណាទេ ដូច្នេះតើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវនោះបាន?»
6 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ