10 តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំទេឬ? ពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានោះ មិនមែនមកពីខ្លួនខ្ញុំទេ គឺព្រះវរបិតាដែលនៅក្នុងខ្ញុំ ព្រះអង្គបានធ្វើកិច្ចការរបស់ព្រះអង្គ។
11 ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ប៉ុន្ដែបើមិនជឿទេ ចូរជឿដោយព្រោះតែកិច្ចការទាំងនោះចុះ។
12 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតាវិញ
13 ហើយអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងតាមរយៈព្រះរាជបុត្រា
14 ដូច្នេះបើអ្នករាល់គ្នាសុំអ្វីមួយដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។
15 បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាកាន់តាមបញ្ញត្តិរបស់ខ្ញុំ
16 ខ្ញុំនឹងសុំព្រះវរបិតាឲ្យព្រះអង្គប្រទានអ្នកជំនួយម្នាក់ទៀតដល់អ្នករាល់គ្នា ដើម្បីឲ្យនៅជាមួយអ្នករាល់គ្នាអស់កល្បជានិច្ច