24 បើខ្ញុំមិនបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់ផ្សេងទៀតធ្លាប់ធ្វើក្នុងចំណោមពួកគេទេ នោះពួកគេគ្មានបាបឡើយ ប៉ុន្ដែឥឡូវនេះ ពួកគេបានឃើញហើយ ហើយពួកគេស្អប់ទាំងខ្ញុំ និងព្រះវរបិតារបស់ខ្ញុំទៀត។
25 នេះដើម្បីឲ្យសម្រេចតាមសេចក្តីដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ពួកគេថា គេបានស្អប់ខ្ញុំដោយគ្មានហេតុផល
26 ប៉ុន្ដែនៅពេលអ្នកជំនួយមកដល់ ជាអ្នកដែលខ្ញុំនឹងចាត់ពីព្រះវរបិតាឲ្យមកឯអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញពីព្រះវរបិតាមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
27 ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងពីដំបូងមក។