យ៉ូហាន 16:25-31 KCB

25 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​អំពី​សេចក្ដី​ទាំងនេះ​ ប៉ុន្ដែ​កាល​ណា​ពេល​កំណត់​មក​ដល់​ ខ្ញុំ​លែង​និយាយ​នឹង​អ្នក​រាល់គ្នា​ជា​រឿង​ប្រៀប​ប្រដូច​​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​នឹង​ប្រាប់​អ្នក​រាល់គ្នា​យ៉ាង​ច្បាស់​អំពី​ព្រះវរបិតា​

26 ហើយ​នៅ​ថ្ងៃនោះ​អ្នក​រាល់គ្នា​នឹង​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់គ្នា​ថា​ ខ្ញុំ​នឹង​សុំ​ព្រះវរបិតា​ជំនួស​អ្នក​រាល់គ្នា​ទេ​

27 ដ្បិត​ព្រះវរបិតា​ផ្ទាល់​ស្រឡាញ់​អ្នក​រាល់គ្នា​ ព្រោះ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ ហើយ​ជឿ​ថា​ខ្ញុំ​បាន​មកពី​ព្រះជាម្ចាស់។​

28 ខ្ញុំ​បាន​មកពី​ព្រះវរបិតា​ ហើយ​ចូល​មក​ក្នុង​លោកិយ​នេះ​ ដូច្នេះ​ខ្ញុំ​នឹង​ចេញ​ពី​លោកិយ​នេះ​ ហើយ​ទៅ​ឯ​ព្រះវរបិតា​វិញ»។​

29 ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​ថា៖​ «មើល៍ ​ឥឡូវ​នេះ​ ព្រះអង្គ​មាន​បន្ទូល​ដោយ​ច្បាស់​លាស់​ មិន​បាន​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​ទៀត​ទេ​

30 ហើយ​ឥឡូវ​នេះ​ យើង​ដឹង​ថា​ ព្រះអង្គ​ជ្រាប​អំពី​អ្វីៗ​ទាំង​អស់​ដោយ​មិន​ចាំបាច់​មាន​អ្នកណា​ម្នាក់​សួរ​ព្រះអង្គ​ឡើយ​ ដូច្នេះ​ហើយ​យើង​ជឿ​ថា​ ព្រះអង្គ​បាន​មកពី​ព្រះជាម្ចាស់​មែន»។​

31 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ឥឡូវ​នេះ​ តើ​អ្នក​រាល់គ្នា​ជឿ​ហើយ​ឬ?​