យ៉ូហាន 16:3-9 KCB

3 ប៉ុន្ដែ​អ្វីៗ​ទាំងនេះ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​ គឺ​មកពី​ពួកគេ​មិន​ស្គាល់​ព្រះវរបិតា​ ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។​

4 ដូច្នេះ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់​ នោះ​អ្នក​រាល់គ្នា​អាច​ចាំ​ថា​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ។​ ពី​ដំបូង​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ទេ​ ព្រោះ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា។​

5 ប៉ុន្ដែ​ឥឡូវ​នេះ​ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ ខ្ញុំ​ឲ្យ​មក​ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់ ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​សួរ​ខ្ញុំ​ថា​ តើ​ព្រះអង្គ​ទៅ​ណា​ដែរ?​

6 ដ្បិត​ចិត្ដ​របស់​អ្នក​រាល់គ្នា​ពេញ​ដោយ​សេចក្ដី​ព្រួយ​ដោយ​សារ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ។​

7 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ពិត​ថា​ ការ​ដែល​ខ្ញុំ​ទៅ​ នោះ​វា​ល្អ​ប្រសើរ​សម្រាប់​អ្នក​រាល់គ្នា​វិញ​ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ​ នោះ​អ្នក​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​បើ​ខ្ញុំ​ទៅ​វិញ​ ខ្ញុំ​នឹង​ចាត់​អ្នក​ជំនួយ​នោះ​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​

8 ហើយ​នៅ​ពេល​អ្នក​ជំនួយ​នោះ​មក​ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​យល់​អំពី​បាប​ សេចក្ដី​សុចរិត​ និង​ការ​ជំនុំជម្រះ។​

9 អំពី​បាប​ គឺ​ដោយ​ព្រោះ​ពួកគេ​មិន​ជឿ​ខ្ញុំ​