1 កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនោះរួចហើយ ព្រះអង្គក៏ចាកចេញជាមួយពួកសិស្សរបស់ព្រះអង្គ ហើយបានឆ្លងជ្រលងកេដ្រុន។ នៅទីនោះមានសួនច្បារមួយ ហើយព្រះអង្គបានយាងជាមួយពួកសិស្សរបស់ព្រះអង្គទៅក្នុងសួនច្បារនោះ
2 យូដាស ជាអ្នកក្បត់ព្រះអង្គបានស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គជួបជុំគ្នាជាញឹកញាប់នៅ ទីនោះ។
3 ដូច្នេះពេលយូដាសបានទទួលកងទាហានរ៉ូម និងពួកឆ្មាំព្រះវិហារពីពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីរួចហើយ ក៏ទៅទីនោះដោយមានកាន់គោម ចន្លុះ និងអាវុធផង។
4 ព្រះយេស៊ូបានជ្រាបអំពីអ្វីៗដែលនឹងកើតឡើងចំពោះព្រះអង្គ នោះព្រះអង្គក៏យាងចេញមក ហើយមានបន្ទូលទៅពួកគេថា៖ «តើអ្នករាលគ្នារកអ្នកណា?»