10 រីឯលោកស៊ីម៉ូនពេត្រុស គាត់មានដាវមួយ គាត់ក៏ហូតដាវនោះកាប់បាវបម្រើរបស់សម្តេចសង្ឃម្នាក់ ហើយកាត់ដាច់ត្រចៀកស្តាំរបស់បាវបម្រើនោះ។ បាវបម្រើនោះមានឈ្មោះថាម៉ាលកុស។
11 ព្រះយេស៊ូមានបន្ទូលទៅលោកពេត្រុសថា៖ «ចូរដាក់ដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំផឹកពីពែងដែលព្រះវរបិតាបានប្រទានឲ្យខ្ញុំទេឬ?»
12 ពេលនោះ កងទាហានរ៉ូម និងមេទ័ពធំ ព្រមទាំងពួកឆ្មាំព្រះវិហាររបស់ជនជាតិយូដាបានចាប់ចងព្រះយេស៊ូ
13 ហើយនាំទៅឲ្យលោកអាណជាមុន ដ្បិតគាត់ជាឪពុកក្មេករបស់លោកកៃផាដែលជាសម្តេចសង្ឃនៅឆ្នាំនោះ។
14 លោកកៃផានេះហើយដែលបានឲ្យយោបល់ទៅជនជាតិយូដាថា បើមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន នោះជាការប្រសើរហើយ។
15 លោកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតបានទៅតាមព្រះយេស៊ូ ហើយសម្តេចសង្ឃស្គាល់សិស្សម្នាក់នោះ ដូច្នេះសិស្សម្នាក់នោះក៏ចូលទៅក្នុងសាលារបស់សម្តេចសង្ឃជាមួយព្រះយេស៊ូ
16 រីឯលោកពេត្រុសវិញ គាត់បានឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះសិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះបានចេញមកបា្រប់អ្នកយាមទ្វារ រួចក៏នាំលោកពេត្រុសចូលទៅខាងក្នុង។